ព័ត៌មានអន្តរជាតិ

​ទឹកជំនន់​នៅ​វៀតណាម​ខាងជើង​ សម្លាប់មនុស្ស ៧​នាក់​ និងបាត់​ខ្លួន​១២នាក់

វៀតណាមៈ ខេត្ត​តំបន់ភ្នំមួយ នៅ​ភាគខាងជើង​វៀតណាម ​បាន​ជួប​ប្រទះនឹងធ្លាក់ភ្លៀងយ៉ាង​ខ្លាំង ដែល​បណ្ដាលឲ្យមានគ្រោះ​ទឹក​ជំនន់​ រួមទាំង​ការរអិលបាក់​ដី​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ។​​ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

​ហេតុការណ៍នេះដែរ បានបណ្ដាលឲ្យមនុស្ស​៧នាក់ បាន​ស្លាប់បាត់បង់ជីវិត ​ខណៈ ១​២​នាក់​ទៀត កំពុង​បាត់​ខ្លួន​។

ក្នុងនោះក៏មានទីប្រជុំជន​ និង​ភូមិ​ជាច្រើន ត្រូវបានទឹកជំនន់ជន់លិច ​​រួមទាំងផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង រងការ​បំផ្លាញ​ផងដែរ ក្នុង​ខេត្ត​ចំនួន​៤៕

មតិយោបល់