ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើរវាងម៉ូតូចំនួន៣គ្រឿង បុកគ្នាបណ្តាលឲ្យបុរស អ្នកបើកម៉ូតូឌុកម្នាក់ រងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីអ្នកបើកម៉ូតូហុនដាឌ្រីមសេ១២៥ស៊េរី ឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1A9517 បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ជិះម៉ូតូខាងលើ ដោយឌុបបុរសម្នាក់ តាមណ្តោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីត្បូងទៅជើង ដោយជិះស្របទិសគ្នា ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FS3027 ជិះគ្នា២នាក់ ខណៈម៉ូតូស្មាស់បត់ឆ្វេង បំណងឆ្លងផ្លូវ តែត្រូវម៉ូតូរបស់ខ្លួន បុកដួលទាំងអស់គ្នា តែម៉ូតូឌ្រីមរបស់ខ្លួន ខ្ទាត់មកខាងឆ្វេង ក៏ត្រូវម៉ូតូម៉ាកឌុកពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CL7775 ជិះដោយបុរសម្នាក់ បើកបញ្ច្រាស់ទិសគ្នា កាច់ចង្កូតមិនទាន់ ក៏បានបុកនិងម៉ូតូរបស់ខ្លួនពេញទំហឹង បណ្តាលឲ្យបុរសជិះម៉ូតូឌុកនោះ រងរបួសធ្ងន់ និងអ្នកផ្សេងទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុភាគីពាក់ព័ន្ធចរចារគ្នា ដោយសុខចិត្តចេញថ្លៃថ្នាំទៅបុរសដែលរងរបួសធ្ងន់៕
មតិយោបល់