ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី បានឲ្យដឹងថា ប្រជាជនកាតា នឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ តាមជើងហោះហើរប្រទេសខ្លួន ទៅកាន់ទីក្រុងឌូបៃទ្បើយ ដោយសារតែប្រទេសអារ៉ាប់រួម បានហាមឃាត់ពួកគេ មិនឲ្យឆ្លងកាត់ព្រលានយន្តហោះរបស់ខ្លួន បន្ទាប់ពីប្រទេសមហាអំណាចអារ៉ាប់ ប្រកាសកាត់ផ្ដាច់ទំនាក់ទំនង ជាមួយនឹងរដ្ឋឈូងសមុទ្រនេះ។ ដកស្រង់ប្រភពពីសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ប្រទេសមជ្ឈឹមខាងកើតជាច្រើន រួមទាំងអារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប និងអារ៉ាប់ បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកាតា កាលពីថ្ងៃចន្ទ ដោយពួកគេបានចោទប្រកាន់ថា រដ្ឋឈូងសមុទ្រមួយនេះ បានគាំទ្រដល់អំពើភេរវកម្ម ខណៈដែលរដ្ឋាភិបាលក្រុងដូហា បានធ្វើការច្រានចោលរឿងនេះផងដែរ។
ប្រទេសអារ៉ាប់រួម បាននិយាយហើយថា ជនជាតិកាតា នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេស ឬឆ្លងកាត់តំបន់របស់ខ្លួនទ្បើយ បើទោះបីជាមានផលប៉ះពាល់ទៅដល់អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ យ៉ាងណាក៏ដោយ ។
មកទល់ពេលនេះ ជនជាតិកាតា មិនត្រឹមតែត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ ក្នុងប្រទេសអារ៉ាប់ប៉ុណ្ណោះទេ សូម្បីតែការផ្លាស់ប្តូរជើងយន្តហោះ ក៏ពុំត្រូវបានអនុញ្ញាតផងដែរ៕
មតិយោបល់