ព័ត៌មានសុខភាព

អស្ចារ្យដល់ម្លឹង! ស្លឹកម្លូអាចព្យាបាលជំងឺបានច្រើនមុខ

តាំងពីសម័យបុរាណមក ស្លឹកម្លូ ត្រូវបានចាស់ៗយកទៅទទួលទានជាមួយនឹងស្លា ឬប្រើសម្រាប់រៀបចំជាដង្វាយក្នុងកម្មវិធីតាមបែបប្រពៃណីផ្សេងៗ។ ប៉ុន្តែបើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ ស្លឹកម្លូ មានសមត្ថភាពអាចព្យាបាលជំងឺជាច្រើនយ៉ាង ព្រោះវាមានផ្ទុកសមាសភាគសំខាន់ដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងនឹងការរលាក ជាតិសរសៃ វីតាមីនC កាល់ស្យូម…។ គុណសម្បត្តិទាំងនេះហើយ ដែលធ្វើឲ្យស្លឹកម្លូ ក្លាយទៅជាឱសថ៏ល្អបំផុតសម្រាប់ព្យាបាលជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីស្លឹកម្លូៈ

១.ព្យាបាលរបួសឲ្យឆាប់ជា
ស្លឹកម្លូរ មានផ្ទុកសារធាតុអុកស៊ីតកម្មខ្លាំងបំផុត ដែលអាចជួយព្យាបាលមុខរបួសឲ្យឆាប់ជាឡើងវិញ។ អ្នកគ្រាន់តែយកស្លឹកម្លូរ ទៅបុកឲ្យម៉ត់ រួចបិទនៅលើមុខរបួស ហើយប្រើបង់ស្អិតរុំឲ្យជាប់។ ប្រសិនបើរបួតស្រាល ក្នុងរយៈពេលពីរទៅបីថ្ងៃ នឹងជាសះស្បើយ។

២.កាត់បន្ថយការឈឺសន្លាក់
ដោយសារតែស្លឹកម្លូ មានផ្ទុកភ្នាក់ងារប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា ទើបធ្វើឲ្យវាមានសមត្ថភាពអាចព្យាបាលជំងឺរលាកសន្លាក់យ៉ាងមានប្រសិទ្ធភាព។

៣.ជួយរំលាយអាហារ
ការទំពារស្លឹកម្លូរលេងៗមួយថ្ងៃមួយស្លឹកក្រោយពេលបាយ អាចជួយការពារបញ្ហាហើមពោះ បង្កើនការស្រូបយកសារធាតុរ៉ែ និងសារធាតុចិញ្ចឹម ជាពិសេសវាអាចជួយជំរុញដល់ការរំលាយអាហារ។

៤.កម្ចាត់ខ្យល់ដង្ហើមអាក្រក់
ស្លឹកម្លូ មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ ដែលបង្កឲ្យមាត់ធ្មេញមានបញ្ហាសុខភាព។ ការសិក្សាមួយបានបង្ហាញថា ការទំពារស្លឹកម្លូ អាចបង្កើនទឹកមាត់ដែលអាចជួយកាត់បន្ថយកការរីកលូតលាស់នៃបាក់តេរីក្នុងមាត់ ហើយស្តារឡើងវិញនូវកម្រិតpH។

៥.សម្រកទម្ងន់
ស្លឹកម្លូ បង្កើនការរំលាយអាហារ បណ្តេញជាតិទឹកដែលលើស និងជាតិពុលចេញពីរាងកាយ។ មិនតែប៉ុណ្ណោះ មាតិកានៃជាតិសរសៃរបស់វា អាចជួយដោះស្រាយបញ្ហាទល់លាមក កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ដែលធ្វើឲ្យអ្នកស្រកទម្ងន់ ហើយមានសុខភាពល្អថែមទៀត។

៦.ឈឺក
លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ព្រមទាំងប្រឆាំងនឹងការរលាក ធ្វើឲ្យស្លឹកម្លូ ក្លាយជាឱសថពូកែបំផុតក្នុងការព្យាបាលជំងឺឈឺកំពងក។ បើតាមអ្នកជំនាញបានបង្ហាញថា ការទទួលទានស្លឹកម្លូ បុកលាយជាមួយនឹងទឹកឃ្មុំ អាចជួយការពារការឆ្លងមេរោគបំពង់កបាន។

៧.បញ្ហាងាប់លិង្គ
ស្លឹកម្លូ ត្រូវបានគេចាត់ទុកថា ជាឱសថធម្មជាតិដ៏ល្អបំផុតបំផុតក្នុងការព្យាបាលជំងឺងាប់លិង្គ សម្រួលដល់សរសៃឈាម និងប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។ ចំពោះការព្យាបាលជំងឺ អ្នកគ្រាន់តែយកស្លឹកម្លូ មួយឬពីរស្លឹកទំពារក្រោយពេលទទួលទានបាយរួចជាប្រចាំស្ថានភាពជំងឺនឹងប្រសើរឡើងវិញ៕

មតិយោបល់