ឥណ្ឌូនេស៊ី: មនុស្ស៣នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលភ្នំភ្លើង Mount Sinabung បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅភាគខាងជើងខេត្តស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី។
លោក Sutopo Purwo Nugroho មន្ត្រីអ្នកនាំពាក្យគ្រោះមហន្តរាយជាតិបានថ្លែងថា ការផ្ទុះនេះបានកើតឡើងយ៉ាងហោចណាស់ចំនួនបួនដងក្នុងអំឡុងពេលថ្ងៃសៅរ៍នេះ ដែលវាបានបង្កឲ្យមានផេះក្តៅធ្លាក់បិទជម្រាលភាគខាងលិចនៃភ្នំភ្លើង ដោយមានរហូតដល់ទៅ ៤,៥គីឡូម៉ែត្រ៕
មតិយោបល់