ព័ត៌មានអន្តរជាតិ

លោកស្រី អោងសាន ស៊ូជី ស្នើភាគីចិនអនុញ្ញាតការសាងសង់ទំនប់វារីអគ្គិសនីតម្លៃ ៣,៦ពាន់លានដុល្លារ

(ណៃពិដោ)៖ លោកស្រី អោងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេសថ្មីរបស់ ប្រទេសមីយ៉ាន់ម៉ា បានជួបពិភាក្សាជាលើកដំបូង ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ដើម្បីដោះស្រាយ វិវាទសេដ្ឋកិច្ចបន្តិច បន្តួចរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។
នៅក្នុងសន្យាដោះស្រាយជម្លោះបន្តិចបន្តួចផ្នែកពាណិជ្ជកម្មនោះ មីយ៉ាន់ម៉ាក៏នៅតែជម្រុញឲ្យចិន អនុញ្ញាតការកសាងទំនប់វារីអគ្គិសនី ដែលមានតម្លៃ ៣,៦ពាន់លានដុល្លារនោះឡើងវិញផងដែរ។
គួរបញ្ជាក់ថា លោក វ៉ាង យី ជាមន្ត្រីជាន់ខ្ពស់មកពីបរទេសដំបូងហើយ ដែលបានមកបំពេញ ទស្សនកិច្ច នៅរដ្ឋធានី ណៃពិដោ របស់សហភាពមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលថ្មី បានស្បថចូលកាន់ តំណែងជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ។ វាជាដំណើរទស្សនកិច្ចដំបូង របស់មន្ត្រីជាន់ខ្ពស់ចិន ដើម្បីធ្វើឲ្យចំណងទាក់ទងជាមួយរដ្ឋាភិបាលថ្មីភូមា កាន់តែប្រសើរឡើង៕

   
 

មតិយោបល់