ព័ត៌មានអន្តរជាតិ

រថយន្តបុករះអ្នកដំណើរ នៅទីក្រុងឡុងដ៍ បណ្ដាលឲ្យរបួស ១០នាក់

អងគ្លេសៈ តាមអាជ្ញាធរប៉ូលិស បាននិយាយថា រថយន្តមួយគ្រឿង បានបុករះអ្នកដំណើរនៅតាមផ្លូវ​មួយ ក្នុងទីក្រុងឡុងដ៍ បានបណ្ដាលឲ្យមនុស្ស ១០ នាក់រងបួស ក្នុងនោះមាន ០៣ នាក់របួសធ្ង​ន់ធ្ងរ។ នេះបើតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា​ឆ្នាំ២០១៧។

ហេតុកាណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ខាងប៉ូលិសមិនទាន់អាចបញ្ជាក់ទេថា ជាអំពើភេរវកម្ម ឬឧប្បដិហេតុនោះ៕

មតិយោបល់