ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកបង្អួតនាវាចម្បាំងថ្លៃបំផុតស្របពេលខ្លួនកំពុងព្យាយាមផ្សះផ្សាសង្គ្រាមក្នុងពិភពលោក

អាមេរិកៈ នាវាចម្បាំងថ្លៃបំផុតដែលមិនធ្លាប់បានសាងសង់ឡើង ត្រូវបានពន្យារពេល​ពីការវាយប្រហារនៅក្នុងកងព័ទជួរមុខដោយសារតែ​វាត្រូវបានគេរាយការណ៍ថា​មិនទាន់បានត្រៀមខ្លួន​រួចស្រេចនៅឡើយទេសម្រាប់ការប្រយុទ្ធ។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី ២២ខែកក្កដា ឆ្នាំ ២១៦។

បើទោះបីជានាវាចម្បាំងមួយនេះមិនទាន់បានត្រៀមខ្លួនរួចស្រេចក៏ដោយ ការបង្ហាញខ្លួនរបស់វា​ជាការបង្ហាញសាច់ដ៏ធំនិងរឹងមាំរបស់ប្រទេសមហាអំណាចមួយនេះ ស្របពេលដែល​ប្រទេសជាច្រើនកំពុងមានវិវាទផ្ទៃក្នុង និងវិវាទអន្តរជាតិ ហើយកំពុងតែសំឡឹងរកមើលបណ្តា​ប្រទេសមហាអំណាចមកជួយ។

បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា នាវាUSS Gerald R. Ford របស់អាមេរិកមានតម្លៃ ១២.៩ ពាន់លានដុល្លារគឺជានាវាទី១ក្នុងនាវាចំនួន៣ស្ថិតនៅក្នុងចំណាត់ថ្នាក់ដូចគ្នាដែលគេបានចំណាយសរុបអស់ ៤៣ពានលានដុល្លារ។ វាអាចប្រើសម្រាប់ឲ្យយន្តហោះចុះចតនិងហោះហើរឡើង ផ្លាស់ប្តូរអាវុធយោធា និងអាចការពារខ្លួនដោយជោគជ័យ។

សូមបញ្ជាក់ថា USS Gerald R. Ford ត្រូវបានសាងឡើងដោយវិស្វករជំនាញខាងសង់នាវា៥០០០នាក់ មានទម្ងន់ ១០០០០០តោន មានបុគ្គលិក ៤៦៦០នាក់ ផ្ទុកយន្តហោះចំបាំងបាន ៧៥គ្រឿង ប្រើប្រព័ន្ធបច្ចេកវិទ្យាតាមកុំព្យូទ័រ3D ល្បឿនអាចឡើងដល់ ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ៕

មតិយោបល់