ព័ត៌មានអន្តរជាតិ

ត្រឹម ៥ខែដើមឆ្នាំ២០១៧ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដឹកជញ្ជូនអ្នកដំណើរជាង៦.៥លាននាក់

ក្នុង​រយៈ​ពេល​ ៥ ខែដំបូង​នៃ​ឆ្នាំ​ ២០១៧ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet បាន​ប្រតិបត្តិការ​ជើង​ហោះហើរ​សុវត្ថិភាព​ជិត​ ៣៩,១០០ ជើង​ បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជាង​ ៦.៥លាននាក់​ ដែល​នេះ​បាន​កើន​ឡើង​ ២៩ភាគរយ ធៀប​នឹង​ឆ្នាំ​ទៅ​ឆ្នាំ​ ២០១៦​។ កាល​ពី​ខែឧសភា​ ក្រុម​ហ៊ុន​នេះ​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជា​ង​ ១.៥ លាន​នាក់​។​

នៅ​ក្នុង​ខែ​ឧសភា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet ​ទទួលបាន​​យន្តហោះ​ថ្មី​ចំនួន​ ៣ គ្រឿង​ដើម្បី​រួម​ចំណែក​​កសាង​យន្ត​ហោះ​​ទំនើបជំនាន់​ថ្មី​​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet បាន​បើក​ដំណើរ​ការ​ជើង​​ហោះ​ហើរអន្តរជាតិ​​ថ្មី និង​បង្កើន​ភាព​ញឹក​ញាប់​នៃ​​ជើង​ហោះ​ហើរ​អន្តរជាតិ​ដើម្បី​បំពេញ​តម្រូវ​ការ​កើន​ឡើង​ខ្ពស់​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ​ក្នុង​ស្រុក​នា​រដូវ​កាល​សម្បូរ​ភ្ញៀវ​។​​

កាល​ពី​ខែ​ឧសភា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet បានបើក​ជើង​ហោះ​ហើរ​ពីទីក្រុង​ដាណាង-ទី​ក្រុង​សេអ៊ូល​ និង​បើកយុទ្ធនាការ​លក់​សម្រាប់​ជើង​ហោះ​ហើរ​ពី​​ទីក្រុង​​ហាណូយ​-ទីក្រុង​យ៉ាងហ្គូន​ (ប្រទេសមីយ៉ាន់​ម៉ា) ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​ ៣១ ខែ សីហា ឆ្នាំ ២០១៧​។

ក្រៅ​ពី​នេះ​ ​​​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet ក៏​បានបង្កើន​ជើង​ហោះ​ហើរ​អន្តរជាតិ​រហូត​ដល់​ ១១ជើង​ក្នុង​មួយ​សប្តាហ៍​ចាប់​ពី​ថ្ងៃទី​ ២១ ខែ​កក្កដា​ ឆ្នាំ​ ២០១៧​ និង​ ១៤ជើង​ក្នុង​មួយ​សប្តាហ៍​ ចាប់​ពី​ថ្ងៃ​ទី​ ២ ខែ សីហា​ ឆ្នាំ​ ២០១៧​ សម្រាប់​ជើង​ហោះ​ហើរ​ពី​ទីក្រុងហាណណូយ-ទីក្រុង​​តៃ​ប៉ិ​ (ប្រទេស​តៃវ៉ាន់)​ និង​ទីក្រុង​ហាណូយ-ទីក្រុង​​សេអ៊ូល​ (ប្រទេសកូរ៉េ)​ ជាបន្ត​បន្ទាប់​។ ​

រហូត​ដល់ចុងខែឧសភាព ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន​បង្កើត​បណ្ដាញ​ចែក​ចាយ​សំបុត្រ​អនឡាញ និងសេវាកម្មបម្រើអតិថិជនដែលមានពិន្ទុសរុបទាំងអស់ចំនួន ២១,១៣៨ ពិន្ទុ ដែលកើនឡើងចំនួន ២០៨០ពិន្ទុ បើប្រៀបធៀបទៅនឹងតួលេខនេះកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦។

ជាមួយនឹងលទ្ធផលនេះ ចំណូលដែល​ទទួល​បាន​ពីប្រតិបត្តិ​ការអាកាសចរណ៍ ​គិត​ត្រឹម​ខែ​ឧសភា មានប្រមាណជា ៨,៣៥២ពាន់លានដុង ជាការកើនឡើងចំនួន ៤៤ភាគរយ ​បើប្រៀប​ទៅកំឡុង​ពេលដូចគ្នាកាលពីឆ្នាំមុន និងការប្រមើលមើល​ទុកមុនថានឹង​មានថវិកា​កើនឡើង​រហូត​ដល់ ៩ភាគរយឯណោះ៕

មតិយោបល់