តួកគី: នៅទីបំផុតនោះ តុលាការទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសតួកគី បានចេញដីកាចាប់ខ្លួនលោក Fethullah Gulen ជាផ្លូវហើយ ដោយចោទប្រកាន់ពីបទដឹកនាំប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ សីហា ឆ្នាំ២០១៦នេះ។
តុលាការដំបូងនៃសន្តិភាពក្រុងអ៊ីស្តង់ប៊ុល បានចេញសេចក្តីសម្រេចតាមចាប់ខ្លួនលោក Gulen ដែលជាការប្រឆាំងនឹងដីកាដំបូងរបស់បព្វជិតអ៊ីស្លាមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទាក់ទងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដា។ សេចក្តីសម្រេចនេះបានឱ្យដឹងថា អង្គការ Gulen ដែលជ្រៀតចូលកងកំលាំងប្រដាប់អាវុធតួកគី នៅក្នុងទីក្រុងសំខាន់ៗ មានគោលបំណងដើម្បីដណ្តើមយកស្ថាប័នរដ្ឋនិងកងកម្លាំងសន្តិសុខទាំងអស់ តាមរយៈការផ្លាស់ប្តូរដ្ឋធម្មនុញ្ញ។
ការស៊ើបអង្កេតមួយត្រូវបានបើកដំណើរការចូលទៅក្នុងក្រុម Gulen នៅលើមូលដ្ឋានច្បាប់ ដែលនាយកប្រតិបត្តិអង្គការត្រូវបានផ្តន្ទាទោសថា ជាជនដៃដល់ដោយសារតែឧក្រិដ្ឋកម្មបានប្រព្រឹត្តនៅក្នុងសកម្មភាពរបស់អង្គការនេះ នេះបើយោងតាមសេចក្តីសម្រេចនេះ។ ហើយការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ គឺសកម្មភាពរបស់អង្គការនិងត្រូវបានអនុវត្តដោយជនសង្ស័យដែលជាស្ថាបនិករបស់ខ្លួនលោក Fethullah Gulen។
សូមបញ្ជាក់ថា លោក Gulen ត្រូវបានគេចោទប្រកាន់ពីបទផ្តួលរំលំរដ្ឋាភិបាលតាមរយៈការជ្រៀតចូលនៃស្ថាប័នតួកគី ជាពិសេសយោធាប៉ូលិសនិងតុលាការបង្កើតនូវអ្វីដែលត្រូវបានគេស្គាល់ជាទូទៅថា ចង់បំបែករដ្ឋ៕
មតិយោបល់