អាមេរិកៈ បេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានកំពុងតែមមាញឹកក្នុងការធ្វើយុទ្ធនាការបោះឆ្នោត បង្កឲ្យមានការរិះគន់ជាច្រើនពីសំណាក់ប្រជាជនមួយចំនួន និងជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ាថា «មិនសាកសមធ្វើជាបេក្ខភាពប្រធានាធិបតី» នោះ ត្រូវបានអ្នកថែរក្សាសួនម្នាក់ធ្វើរូបសំណាកលោក ឈរអាក្រាតកាយ ដាក់តាំងនៅក្នុងឧទ្យាន Union Square ទីក្រុងញ៉ូយក ប៉ុន្តែត្រូវបានគេសែងយកចេញ។
យោងតាមសារព័តមាន ស៊ីហួរចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឈ្នាំ ២០១៦បានឲ្យដឹងថា មនុស្សជាច្រើនអស់សំណើចយ៉ាងខ្លាំងពេលឃើញរូបសំណាក់អាក្រាតកាយរបស់លោក Trump ដែលមានសក់ពណ៌លឿង ឈរអាក្រាតកាយ ដៃឱបក្បាលពោះ ដាក់តាំងនៅក្បែរផ្លូវមមាញឹកមួយ ដោយឆ្លាក់ពាក្យថា «អធិរាជគ្មានពងស្វាស»។
យ៉ាងណាក៏ដោយបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកដ្ឋាន ឧទ្យានទីក្រុងញូវយក បាននិយាយថា ការដាក់តាំងរូបសំណាក់លោក Trump ដូច្នេះអាចធ្វើឲ្យមានការមិនសប្បាយចិត្តដល់មហាជនមួយចំនួនដែលគាំទ្រលើរូបលោក Trump ហើយការដាក់តាំងរូបសំណាក់ដោយគ្មានការសុំអនុញ្ញាតិគឺខុសច្បាប់ ៕
មតិយោបល់