ព័ត៌មានអន្តរជាតិ

វៀតណាម ទទួលបានអតិរេកពាណិជ្ជកម្មមួយចំនួន ១,២៣ពាន់លានដុល្លារអាមេរិក នៃពាក់កណ្តាលខែឧសនេះ

វៀតណាម: ប្រទេសវៀតណាម កំពុងរីករាយជាមួយនឹងអតិរេកពាណិជ្ជកម្ម (កំណើនសេដ្ឋកិច្ច) មួយ នូវទឹកប្រាក់ចំនួន ១,២៣ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ឧសភា នេះ។

រហូតដល់ពាក់កណ្តាលខែឧសភា ប្រាក់ចំណូលពាណិជ្ជកម្មរបស់ប្រទេសវៀតណាម ០,៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមនាយកដ្ឋានគយ នៅក្នុងសេចក្តីថ្លែងការណ៍ តាមអនឡាញ បានឱ្យដឹងថា ប្រាក់ចំណូល ដែលបានមកពីពាណិជ្ជកម្មបានកើនឡើងចំនួន ១១៧,០២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលនោះ ប្រទេសនេះ បានទទួលបានលុយចំនួន ៥៩,១៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញបានកើនឡើង ៥,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលការចំណាយ មានចំនួន ៥៧,៨៩ពាន់លានដុល្លារសហរដ្ឋអាមេរិក លើការនាំចូល បានធ្លាក់ចុះ ៣,៥ភាគរយ កាលពីឆ្នាំកាលពីឆ្នាំមុន។

ក្នុងចំណោមតួលេខវិស័យវិនិយោគផ្ទាល់ពីបរទេស បានលក់ ៤១,៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិក មានតម្លៃនៃផលិតផល ទៅកាន់ទីផ្សារពិភពលោក បានកើនឡើង ៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៧០,១ភាគរយ នៃចំណូលរបស់ជាតិ។

ក្នុងឆ្នាំ២០១៥ វៀតណាមបានឃើញ ឱនភាពពាណិជ្ជកម្ម មានចំនួន ៣,៥៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមានការនាំចេញ និងការនាំចូលប្រាក់ចំណូល ១៦២,១១ពាន់លានដុល្លារសហរដ្ឋអាមេរិក និង ១៦៥,៦៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមិនធ្លាប់មានកាលពីមុនមក៕

មតិយោបល់