បរទេសៈ ទឹកជំនន់បានវាយប្រហារតំបន់ភាគកណ្តាលប្រទេស នៅតំបន់ខ្ពង់រាប និងនៅតាមខេត្តភាគខាងត្បូងប្រទេសវៀតណាមនោះ បានបណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ និង០៦នាក់ផ្សេងទៀតបាត់ខ្លួន, ចំណែកប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព។ នេះបើតាមនាយកដ្ឋានគ្រប់គ្រង និងការពារមហន្តរាយជាតិរបស់ប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន REUTERS ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ទឹកជំនន់នេះ បានកើតឡើងពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់ត្រជាក់ ប្រព័ន្ធសម្ពាធត្រូពិកទាបកាលពីសប្តាហ៍មុន។ ទឹកជំនន់នេះ បានកាត់ផ្តាច់ផ្លូវមួយចំនួន, បំផ្លាញផ្ទះជាង ២០០ខ្នង ខណៈផ្ទះជាង ៤០.០០០ខ្នងទៀត ត្រូវជន់លិច នៅខេត្តចំនួន ១២។
ជាមួយគ្នានោះដែរ ផលដំណាំលើផ្ទៃដីចំនួន ១២.០០០ហិកតា ត្រូវទឹកជន់លិច ខណៈដែលគោក្របី មាន់ទា ច្រើនជាង ៤០.០០០ក្បាលបានងាប់ ឬត្រូវរសាត់តាមទឹក៕
មតិយោបល់