ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សង្រ្គាមពាក្យសម្តីរវាងអាមេរិក និងចិនកាន់ក្តៅ ក្រោយចិកឆក់យកការងារជាង ៥លានកន្លែង

អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា
លោកនិងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មថ្មីមួយ នៅសេតវិមាន ( White House National Trade council )ដែលមានគោលបំណង ដើម្បីបញ្ឈប់លំហូរចេញការងារពីអាមេរិក ទៅកាន់ប្រទេសចិន ម៉ិកស៊ិក និងប្រទេសផ្សេងដ៏ទៃទៀត។ នេះបើយោងតាមសារព័ត៌មានអាមេរិក CNN ចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។

អ្នកវិភាគនយោបាយអាមេរិក ​បានមានប្រសាសន៍ថា ប្រទេសចិនអាចក្លាយជាគោលដៅដំបូង របស់លោកត្រាំ ព្រោះចិនបានឆក់យកឱកាសការងារជាង ៥ លានកន្លែងពីអាមេរិក។ ខណៈនេះដែរ លោកត្រាំបានតែងតាំង លោក Navarro ជាប្រធានសេដ្ឋវិទូនៅក្រុមប្រឹក្សាពាណិជ្ជកម្ម ដែលទើបបង្កើតថ្មីនេះ ក្រោយពេលលោក Navarroបានរិះគន់ចំៗថា ចិនបានលេងល្បិចលើពាណិជ្ជកម្មសកល និងនិយាយនៅឯកិច្ចសំភាសន៍ ក្នុងទូទស្សន៍មួយថា «ការពារប្រទេសខ្លួន និងគ្រួសាររបស់អ្នក កុំទិញផលិតប្រទេសចិន»។

គួរបញ្ជាក់ដែរថា លោក Trump បានតែងតាំងលោក Navarro ​គឺក្នុងទស្សនៈវិស័យ « ដើម្បីជួយអាមេរិក និងការពារអាមេរិក»៕

មតិយោបល់