ព័ត៌មានអន្តរជាតិ

នាវា​កង​ទ័ព​ជើងទឹក​អាមេរិក​ ប្រឈមមុខ​ដាក់​គ្នា ជាមួយនិង​នាវា​ល្បាត​អ៊ីរ៉ង់​

អាមេរិកៈ ​រដ្ឋាភិបាលអ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​សៅរ៍​ បានអះអាង​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​​អាមេរិក ​បាន​បាញ់​ព្រមាន​ជាច្រើន​គ្រាប់​ទៅ​លើ​នាវា​ល្បាតរបស់ខ្លួន​​ ​នៅក្នុងឥរិយាបទមួយ ​គ្មាន​វិជ្ជាជីវៈ​ទាល់​តែ​សោះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាល​ពី​ថ្ងៃ​សុក្រ ខណៈដែល​នាវា ​USS Nimitz បាន​ទៅ​ជិត​ដល់​កន្លែង​បូម​ប្រេង​មួយ​ នៅ​ឈូង​សមុទ្រ​ពែក ហើយ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មក​ពី​នាវា​នោះ​ បាន​ហោះ​ចូលមកក្បែរ​នឹង​នាវាល្បាតមួយ​គ្រឿង​ដែល​ដឹក​ទាហាន​អ៊ីរ៉ង់។ ​

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យ​ទាហាន​ជើងទឹក​អាមេរិក លោក​ Ian M. McConnaughey ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា «អំទ្បុងពេលធ្វើ​ការ​យាម​ល្បាត​នៅ​លើ​លំហ​អន្តរជាតិ​នៃ​ឈូង​សមុទ្រ​អារ៉ាប់​ កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ ឧទ្ធម្ភាគចក្រ​របស់​ខ្លួន១គ្រឿង ​បាន​សង្កេត​ឃើញ​ថា នាវា​យាម​ល្បាត​បដិវត្តន៍​អ៊ីស្លាម​មួយ​ចំនួន​របស់​អ៊ីរ៉ង់ ​បាន​ខិត​មក​ជិត​កងកម្លាំង​នាវា​ជើង​ទឹក​អាមេរិក​ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ខណៈដែលកង​កម្លាំង​ខ្លួន បាន​ព្យាយាម​ទាក់ទង​នឹង​នាវា​ទាំង​នោះ​ដែរ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​​អ្វីទាំងអស់។

ដោយសារយល់ឃើញថា ទំនងជាមិនមានសុវត្ថិភាព ខ្លួនបានធ្វើការបញ្ឈប់វា ជាមួយនឹងវិធីសាស្ដ្របាញ់ព្រមាន​៕

មតិយោបល់