ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់និងបាត់ខ្លួនកើនដល់ ៩នាក់ ដោយសារក្នុងព្យុះទីហ្វុង Dianmu នៅវៀតណាម

វៀតណាម: គណកម្មាធិការអចិន្រ្តៃយ៍កណ្តាលទទួលបន្ទុកផ្នែកបង្ការ​និងត្រួតពិនិត្យ​គ្រោះមហន្តរាយធម្មជាតិបានឱ្យដឹងថា ព្យុះទីហ្វុង Dianmua បានសម្លាប់មនុស្សកើនដល់ចំនួន ៧នាក់ និងបណ្តាលឲ្យ ២នាក់ទៀតបាត់ខ្លួននៅភាគខាងជើង ប្រទេសវៀតណាម នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន​ស៊ិនហួ នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦នេះ។

បន្ទាប់ពីបាក់ដីនៅភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃសុក្រ ព្យុះទីហ្វុង Dianmu បានចុះខ្សោយទៅជាវិសម្ពាធត្រូពិក។ នៅពេលជាមួយគ្នានេះដែរ ព្យុះទីហ្វុងនេះ បានដួលរលំផ្ទះ ៤៤គ្រួសារ, រងការខូចខាតនិងហើរដំបូលផ្ទះ ៦៥១គ្រួសារ និងជន់លិចផ្ទះ ១.៥១១គ្រួសារ ខណៈពេលដែលផ្ទះ ២.១៥៤គ្រួសារ ត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋានជាបន្ទាន់។

គណៈកម្មាធិដដែលនេះបានឱ្យដឹងថា ព្យុះទីហ្វុងនេះ ក៏បានបំផ្លាញស្រូវ ៨.៨៤៣ហិកតានិងផលដំណាំ ១.១៨៩ហិកតា ត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ។ សត្វគោក្របីចំនួន ៦១ក្បាល និងបសុបក្សី (មាន់ ទា ក្ងាន) ចំនួន ១.៨៩៥ក្បាល ត្រូវបានងាប់និងហូរដោយទៅតាមទឹក។ ព្យុះទីហ្វុងនេះ បានបំផ្លាញស្ពាន ១៤កន្លែង, បំផ្លាញទំនប់ចំនួនបួននិងបាក់បង្គោលអគ្គិសនី ៦៣បង្គោល៕

Vietnam02

មតិយោបល់