ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅទីក្រុងឡូសអាន់ជឺឡេស អាមេរិកប្រកាសដាក់រដ្ឋ ក្នុងគ្រាអាសន្ន

អាមេរិកៈ ស្ថានភាពអាសន្នមួយ ត្រូវបានប្រកាសទ្បើងនៅទីក្រុងឡូសអាន់ជឺឡេស ខណៈដែលទីក្រុងនេះ កំពុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់វា។ នេះបើយោងតាមសារព័ត៌មាន BBC ចេយផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ពលរដ្ឋស្នាក់នៅផ្ទះរាប់រយខ្នង ត្រូវបានគេជម្លៀសខ្លួនចេញពីតំបន់ជុំវិញជាយក្រុង Glendale និង Burbank ខណៈដែលអគ្គីភ័យនេះ បានឆាបឆេះគ្របដណ្តប់លើផ្ទៃដីប្រហែល ៥,០០០ ហិចតា ដោយបានកើតទ្បើងនៅតំបន់ឧទ្យាន La Tuna Canyon កាលពីថ្ងៃសុក្រ និងបានបញ្ចេញផ្សែងហុយទ្បើងទៅលើទីក្រុង។

យ៉ាងហោចណាស់មានផ្ទះចំនួន០៣ ខ្នងហើយ ត្រូវបានបំផ្លាញ និងផ្លូវហាយវេធំមួយខ្សែ ត្រូវបានបិទដំណើរផងដែរ។

អភិបាលក្រុងលោក Eric Garcetti បាននិយាយថា សេចក្តីប្រកាសអាសន្ននេះ បានធ្វើទ្បើងកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីភ្លើងឆេះព្រៃរីករាលដាលកាន់តែអាក្រក់ខ្លាំងទ្បើង នៅទីក្រុងឡូសអាន់ជឺឡេស ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដែលវាកំពុងធ្វើឲ្យប៉ះពាល់ដល់តំបន់ដទៃទៀត ស្ថិតភាគខាងលិចសហរដ្ឋអាមេរិក៕

មតិយោបល់