សហរដ្ឋអាមេរិក គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូល NATO, នេះបើតាមលោក ចូ បៃដិន
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២ ដែលធ្លាប់តែជាប្រទេសអព្យក្រឹត អស់រយៈពេល រាប់ទសវត្សរ៍មកនេះ។ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២…