ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់មនុស្ស ៤នាក់នៅសាធារណរដ្ឋ Moldova

រូម៉ានី: ក្រសួងមហាផ្ទៃរបស់ប្រទេសរូម៉ានី បានបញ្ជាក់ឲ្យដឹងថា មនុស្សចំនួនបួននាក់ ត្រូវបានស្លាប់ បន្ទាប់ពីឧទ្ធម្ភាចក្រមួយគ្រឿង ធ្លាក់កាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្នុងសាធារណរដ្ឋ Moldova។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។

ឧទ្ធម្ភាគចក្ររូម៉ានីនេះ បានធ្លាក់នៅឯតំបន់ Haragas ចម្ងាយ ១២០ គីឡូម៉ែត្រ ពីភាគឦសាននៃរដ្ឋធានី Chisinau ក្នុងសាធារណរដ្ឋ Moldova នេះបើយោងតាមការឲ្យពីក្រសួង។

ពីលុតម្នាក់ អ្នកបើកយន្តហោះរងម្នាក់ គ្រូពេទ្យម្នាក់ និងគិលានុបដ្ឋាយិកាម្នាក់ ត្រូវគេដឹងថា បានជិះនៅលើឧទ្ធម្ភាគចក្រមួយនេះ ក្នុងដំណើរការសេវាសង្គ្រោះ បន្ទាន់ SMURD ដែលមានមូលដ្ឋាននៅប្រទេសរ៉ូម៉ានី។

ឧទ្ធម្ភាចក្រនេះ ធ្វើដំណើរពីទីក្រុង Cahul សាធារណរដ្ឋ Moldova ដើម្បីទៅយកអ្នកជំងឺពីទីក្រុង Chisinau ប្រទេរ៉ូម៉ានី។

គ្រោះថ្នាក់នោះ បានកើតឡើងដោយសារ មានអ័ព្ទក្រាស់ ដែលបណ្ដាលឲ្យ ឧទ្ធម្ភាគចក្របានធ្លាក់នៅក្នុងព្រៃមួយនិងឆេះនេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ៕

resized_92143-ae820f1f1

មតិយោបល់