ព័ត៌មានសុខភាព

គួរធ្វើដូចម៉េចនៅពេលប្រដាប់ភេទ មានក្លិនមិនល្អនោះ?

បរទេសៈ លិង្គមានក្លិនមិនល្អ គឺជាបញ្ហាមួយដែលតែងតែកើតទ្បើង ជាញឹកញាប់។ ភាគច្រើនបុរស មិនចូលចិត្តពិភាក្សាបញ្ហានេះ ជាមួយគ្រូពេទ្យនោះទេ ប៉ុន្តែក្លិនលិង្គមិនល្អ អាចជាភាពអាម៉ាស់មួយ ចំពោះដៃគូរួមភេទរបស់ពួកគេ។ ខាងក្រោមនេះ យើងសូមណែនាំវិធីសាស្ត្រ សាមញ្ញៗ អាចជួយបំបាត់បញ្ហាក្លិនលិង្គមិនល្អបាន៖

– ប្រហែលជាអ្នកគិតចង់កាត់ស្បែកគ្របដណ្តប់លិង្គរបស់អ្នក។ ស្បែកគ្របក្បាលលិង្គ ជាមូលហេតុដ៏ចម្បងនៃក្លិនអាក្រក់។

– ប្រសិនបើអ្នកមិនកាត់ស្បែកគ្របប្រដាប់ភេទ ជម្រើសចុងក្រោយ សម្រាប់អ្នកនោះ គឺត្រូវលាងផ្នែកខាងក្នុងស្បែកគ្របក្បាលលិង្គ របស់អ្នក ទាំងស្រុង ជាមួយសាប៊ូរៀងរាល់ពេល ដែលអ្នកងូតទឹក។ សូមកុំភ្លេចលាងសម្អាតពងស្វាស និង ក្រលៀនផង។

-ការកាត់ ឬកោររោមនៅលើប្រដាប់ភេទចេញ អាចនឹងជួយប្រដាប់ភេទអ្នក មានក្លិនល្អប្រសើរជាងមុន ប៉ុន្តែត្រូវដឹងថា ការកោរនឹងធ្វើគល់រោមលិង្គ រីកធំជាងមុន ខុសពីអ្នកដែលមិនបានកោរ។

ចំណាំៈ ប្រសិនបើអ្នកមិនធ្លាប់រួមភេទ ការកើតមានដុំពកនៅលើលិង្គ គឺអាចជាពងបែក ឬធ្វើឲ្យមិនដុះរោម។ ទាំងនេះជារឿងធម្មតានោះទេ ហើយវាមិនមានបញ្ហាអ្វីត្រូវព្រួយបារម្ភទ្បើយ។ ប៉ុន្តែប្រសិនអ្នកធ្លាប់រួមភេទ ការកើតមានដុំពក អាចជាសញ្ញាមួយនៃជំងឺកាមរោគ៕

Capture

មតិយោបល់