ព័ត៌មានអន្តរជាតិ

នៅឥណ្ឌូណេស៊ី កំពុងមានការភ័យខ្លាច ករណីរលកយក្សស៊ូណាមិថ្មី នៅតំបន់ភ្នំភ្លើង Anak Krakatau

ឥណ្ឌូណេស៊ីៈ អ្នករស់នៅតំបន់ឆ្នេរជិតភ្នំភ្លើង Anak Krakatau របស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេព្រមានឲ្យចាកចេញពីទីតាំងនោះ ក្នុងគ្រាមានការភ័យខ្លាចថា អាចមានរលកយក្សស៊ូណាមិថ្មីកើតទ្បើង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍រលកយក្សធំៗ បានបោកបក់ចូលក្នុងតំបន់ប្រជុំជនឆ្នេរសមុទ្រនៃកោះ Sumatra និង Java ដោយបានសម្លាប់មនុស្សយ៉ាងតិច ២២២ នាក់និងរបួស ៨៤៣ នាក់។

ករណីនេះ ត្រូវបានគេគិតថា សកម្មភាពភ្នំភ្លើង បាននឹងកំពុងរៀបចាប់ផ្ដើមផ្ទុះ ដែលធ្វើមានបំណាក់​ដី​នៅក្រោមបាតសមុទ្រ ជាលទ្ធផលបានបង្កើតជារលកឃាតករនេះទ្បើង៕

មតិយោបល់