អ៊ីរ៉ង់ៈ យោងតាមការអង្កេតការទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារនៅភាគភាគឦសានខេត្ត Kerman ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
រញ្ជួយដីនេះ មានអានុភាពវាយប្រហារចំណុចកណ្តាលជម្រៅ ១០ គីឡូម៉ែត្រ ហើយរហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ អំពីការខូចខាត ឬរងរបួស និងស្លាប់នៅទ្បើយទេ៕
មតិយោបល់