ព័ត៌មានអន្តរជាតិ

មនុស្សចំនួនជាង ៦០ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ សង្ស័យពុលអាហារនៅចិន

ចិនៈ អាជ្ញាធរក្នុងស្រុក នៅថ្ងៃសុក្រនេះ បាននិយាយថា អ្នកភូមិចំនួន ៦០នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេលទ្យ សង្ស័យពុលអាហារ នៅខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។

កាលពីរសៀលថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលនៃតំបន់ Hekou Township និង Xiangtan បានទទួលរបាយការណ៍មកថា អ្នកភូមិជាច្រើននាក់ មានរោគសញ្ញា ក្អួត វិលមុខ និងសាច់ដុំចុះខ្សោយ បន្ទាប់ពីការបរិភោគអាហារចម្អិនដាក់ក្នុងចាន ដែលពួកគេបានទិញនៅផ្សារទំនើប ក្នុងស្រុកមួយ នេះបើយោងតាមការឲ្យដឹង ពីរដ្ឋាភិបាលស្រុក។

មកទល់ពេលនេះ ខាងមន្ត្រីបានបញ្ជូនក្រុមអ្នកភូមិ ដែលរងផលប៉ះពាល់ទៅ មន្ទីរពេទ្យ ហើយខណៈនេះពួកគេ មានស្ថានភាពប្រសើរជាងមុនហើយ៕

00016c8b5de00f1f0d7356

មតិយោបល់