ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងថា ដំណើរទស្សនកិច្ចមន្ត្រីអង្គការសហប្រជាជាតិ មកកាន់ប្រទេសខ្លួន នឹងបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ

កូរ៉េៈ ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃសៅរ៍នេះ បាននិយាយថា លោក Jeffrey Feltman ប្រធានស្នងការកិច្ចការនយោបាយ របស់អង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរទស្សនកិច្ច ក្នុងប្រទេសកូរ៉េខាងជើង នៅក្នុងសប្តាហ៍នេះ បានសម្តែងឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

តាមប្រភពដដែល បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចបេសកជន របស់អង្គការសហប្រជាជាតិរូបនេះ បានទទួលស្គាល់ពីផលប៉ះពាល់អវិជ្ជមាន ចំពោះទណ្ឌកម្មលើជំនួយមនុស្សធម៌ នៅក្នុងប្រទេសកូរ៉េខាងជើង ខណៈមន្ត្រីរូបនេះ ក៏បានប្តេជ្ញាថា នឹងជួយសម្រួលដល់ជំនួយមនុស្សធម៌វិញផងដែរ៕

មតិយោបល់