ព័ត៌មានអន្តរជាតិ

រថយន្តក្រុងធ្លាក់ចូលជ្រលងភ្នំនៅប៉ាគីស្ថាន សម្លាប់មនុស្ស ២២ នាក់ និងរបួស ៥១ នាក់

ប៉ាគីស្ថាន: តាមប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ និង ៥១ នាក់ទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលជ្រោះ នៅភាគខាងកើតប្រទេសប៉ាគីស្ថាន ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ហេតុការណីគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១០ យប់ថ្ងៃពុធ នៅតំបន់ Dhok Pathan របស់ទីក្រុង Attock ដោយភ្លាមៗនោះ ក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុ ដើម្បីសែងសាកសពចេញ និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យក្បែរនោះ។

សូមជំរាបថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណ:មន្ត្រីមន្ទីរពេទ្យម្នាក់ បានបញ្ជាក់ថា មានអ្នករងរបួស៧ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ៕

មតិយោបល់