ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសមនុស្ស ១២ នាក់ បន្ទាប់ពីផ្ទុះភ្នំភ្លើងនៅជប៉ុន

ជប៉ុនៈ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ១២នាក់ ក្នុងនោះមានទាហាន ៨ នាក់ បានរងរបួសកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវថ្មភ្នំ​ភ្លើង​ហោះ​មក​ប៉ះចំ​ ក្នុងអំឡុងពេល​​ភ្នំភ្លើង Kusatsu-Shirane​ បាន​ផ្ទុះ​មួយ​រំពេច​ ខណៈពួកគេកំពុងជិះស្គី​ នៅភាគកណ្តាលប្រទេសជប៉ុន ដោយក្រោយកើតហេតុ ទាហានម្នាក់បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន theprovince ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

ទាហាន​រងគ្រោះទាំងនោះ គឺ​ស្ថិតក្នុង​ក្រុម​ទាហាន​៣០​នាក់ ដែល​កំពុង​ហ្វឹកហាត់​ជិះ​ស្គី នៅ​ជិត​កំពូលភ្នំ​ភ្លើងដែលបានផ្ទុះនោះ។ ការផ្ទុះ​​នេះ បានបង្កឲ្យមាន​ភាព​ងងឹត ដោយមាន​ផេះ​ និង​ថ្មភ្នំ​ភ្លើងជា​ច្រើន​បាន​រមៀល​ធ្លាក់​មកក្រោម ដែលបង្ខំឲ្យ​ពួក​អ្នកជិះ​ស្គី​បាន​រត់​ចុះមក​ខាងក្រោម​។​

​សូមជំរាបថា ភ្នំភ្លើង​ Kusatsu-Shirane​ ស្ថិតនៅ​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ​នៃ​ទីក្រុង​តូ​ក្យូ ដែលវាបាន​ផ្ទុះឡើង​ចុងក្រោយ​បំផុត កាលពីឆ្នាំ​១៩៨៣​​ កន្លងទៅ៕

មតិយោបល់