ជប៉ុន: រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះ បានសម្លាប់សត្វបក្សីច្រើនជាង ៣៣៣,០០០ក្បាល ក្នុងកសិដ្ឋានមួយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សីនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Kyodo ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីថ្ងៃអង្គារអ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshihide Suga បាននិយាយថា ទានៅកសិដ្ឋាន ១៦,៥០០ក្បាលនៅ ខេត្ត Aomori និងមាន់ជិត ៣២០,០០ នៅកសិដ្ឋាន ក្នុងខេត្ត Niigata ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការទប់ស្កាត់ ជំងឺផ្តាសាយបក្សី។
រដ្ឋាភិបាលជប៉ុនជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទិញ និងបរិភោគក្រោយមានការផ្ទុះ ជំងឺនេះយ៉ាងខ្លាំងក្នុងប្រទេសកូរ៉េ។
គួរបញ្ជាក់ដែរថា ជប៉ុនផ្ទុះករណីជំងឺផ្តាសាយបក្សីដំបូង ស្ថិតនៅកសិដ្ឋានមួយ ក្នុងខែមករាឆ្នាំ ២០១៥ ៕
មតិយោបល់