ថៃៈ តាមអាជ្ញាធរប៉ូលិស នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ទាហានម្នាក់ ត្រូវបានរងរបួស បន្ទាប់ពីរងការវាយប្រហារបំផ្ទុះគ្រាប់បែកមួយ ខណៈដែលដើរល្បាត នៅស្រុក Sai Buri ក្នុងខេត្ត Pattani ភាគខាងត្បូងប្រទេសថៃ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ការវាយប្រហារនេះ បានកើតឡើងប្រហែលម៉ោង ៧ និង៤៥ នាទីព្រឹក នៅក្បែរភូមិ Moo 1 ក្នុងតំបន់ tambon Buere ដោយទាហានរងរបួសនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ហើយ ។
ខណៈនេះដែរ ក្រុមយុទ្ធភណ្ឌកំពុងធ្វើការពិនិត្យ នៅតំបន់ដែលផ្ទុះនោះ៕
មតិយោបល់