អាមេរិកៈ របាយការណ៍ប្រចាំឆ្នាំស្តីពីប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍ (FON) ដែលបានចេញផ្សាយដោយកងទ័ពជើងទឹកអាមេរិក បានបង្ហាញថា កងនាវារបស់ខ្លួនបានប្រឆាំងនឹងការទាមទារដែនសមុទ្ររបស់ចិន ដែលក្រុងវ៉ាស៊ីនតោនថា ចិនកំពុងធ្វើទង្វើហួសហេតុ ច្រើនជាងអ្វីដែលបណ្ដាលប្រទេសពាក់ព័ន្ធ បានអនុវត្តកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
នាយកដ្ឋានការពារជាតិអាមេរិក បានជំទាស់ទៅនឹងក្រុងប៉េកាំង ដែលបានដាក់នាវាចម្បាំងចំនួន ៦ គ្រឿង ចូលមកក្បែរកោះប៉ារ៉ាសែល និងកោះ Spratly នៅសមុទ្រចិនខាងត្បូង និងខាងកើត ដោយអះអាងថា ជាដែនទឹករបស់ខ្លួន។
ប្រភពដដែលបានបញ្ជាក់ទៀតថា ទង្វើរបស់រដ្ឋាភិបាលចិននៅពេលនេះ បានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងពាក្យបណ្ដឹង នៅក្នុងដែនទឹកកំពុងមានជម្លោះ៕
មតិយោបល់