ដាណឺម៉ាក: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា មានរហូតដល់ទៅ ៥០គ្រួសារដែលត្រូវបានផ្លាស់ប្តូរទីតាំង បន្ទាប់ពីភ្លើងឆេះដំបូលមួយបំផ្លាញអគារផ្ទះល្វែងប្រាំជាន់ នៅភាគពាយ័ព្យនៃទីក្រុង Copenhagen កាលពីថ្ងៃចន្ទកន្លងទៅ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានដាណឺម៉ាក Ritzau បានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមនៅម៉ោង ៤និង២០នាទីរសៀលម៉ោងក្នុងស្រុក ហើយក្រុមពន្លត់អគ្គិភ័យប្រមាណជា ៤៥នាក់ និងរថយន្ត ១៦គ្រឿងត្រូវបានបញ្ជូនទៅកាន់អគារនៅតាមមហាវិថី Oernevej ដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងនេះ។
យោងតាមសារព័ត៌មាន Ritzau បានស្រង់សម្តីរបស់លោក Jan Kirk-Iversen នាយកគ្រប់គ្រងប្រតិបត្ដិការនៅនាយកដ្ឋានអគ្គីភ័យប្រចាំនៅទីក្រុង Copenhagen បានលើកឡើងថា ដំបូលអគារនេះត្រូវបានឆេះខ្លោចទាំងស្រុងនិងបានដួលរលំ។ ក្រុមពន្លត់អគ្គិភ័យបាននាំគ្នាគ្រប់គ្រងការបាញ់ពន្លត់អគ្គិភ័យនេះជិតបីម៉ោង បន្ទាប់ពីវាបានផ្ទុះចេញមក។ គ្មាននរណាម្នាក់បានរងរបួសនោះទេ ហើយមូលហេតុនៃការឆេះនេះមិនត្រូវបានគេដឹងច្បាស់នៅឡើយដែរ៕
មតិយោបល់