ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

ឈិន ឡុង ៖Warcraft ជារឿងជោគជ័យនៅចិន ធ្វើឲ្យគេខ្លាច អាម៉េរិក

ចិនៈ ប្រសិនបើយើងធ្វើខ្សែភាពយន្ត ដែលរកចំណូលបាន ១,៥ ពាន់លាន ដុល្លារអាម៉េរិក មនុស្សនៅលើពិភពលោក ជាពិសេស អ្នកសិក្សាពីជំនាញកុននឹងសិក្សាពី ចិន ជំនួស ការសិក្សាអង់គ្លេស ។ នេះបើតាមសម្តី ឈិន ឡុង បាននិយាយប្រាប់ hollywoodreporter កាលពីថ្ងៃទី ១២ ខែមិថុនា ក្នុងអំឡុងកម្មវិធី មហាស្រព ភាពយន្តទីក្រុងសៀងហៃ ។

Jackie Chan ហៅឈិនឡុង បាននិយាយថា ចិនត្រូវបានគេមើលរំលងថាជាទីផ្សារ ដែលគ្មានអ្វីទាល់តែសោះ អស់ជាច្រើនទសវត្សមកហើយ ប៉ុន្តែ ឈិន ឡុង បានលើកឡើងថា ពិភពលោកនឹងបានមើល វិស័យកម្សាន្ត របស់ប្រទេសនេះ នៅរយៈពេលចុងក្រោយនេះ ។

ឈិន ឡុង បានលើកឡើងថា សម្រាប់ ភាពយន្ត Warcraft ដែលកំពុងល្បីល្បាញ នៅចិន និងលើពិភពលោក ជា ភស្តុតាងថ្មីដែលយើងគួរគិត។

Warcraft ក្នុងរយៈពេល ២ថ្ងៃ អាចរកបាន ៩១លានដុល្លារ អាម៉េរិក ដែលធ្វើឲ្យគេខ្លាច អាម៉េរិក។

ឈិនឡុងនិយាយថា «ប្រសិនបើយើង អាច ធ្វើខ្សែភាពយន្ត ដែលអាចរកចំណូលបាន ១,៥ ពាន់លានដុល្លារ អាម៉េរិក មនុស្សនៅលើពិភពលោកនឹង សិក្សា ចិន ជំនួស ឲ្យការ សិក្សាភាសា អង់គ្លេស»។

ឈិន ឡុង បានបន្ថែមថា ជាក់ស្តែងកាលពីថ្ងៃសៅរ៍ ភាពយន្ត Warcraft រកបាន ១៤៤,៧ លានដុល្លារ អាម៉េរិក ក្នុងរយៈពេល ៤ថ្ងៃ ខណៈដែលបើកដំបូងរកបាន ១០,៧ លានដុល្លា រ អាម៉េរិកនៅភាគខាងជើង ក្នុងប្រទេស អាម៉េរិក៕

photo_2016-06-13_22-52-15photo_2016-06-13_22-52-22

មតិយោបល់