តាមរយៈគេទំព័រ Allkpop នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមហ៊ុនផលិតកម្ម YG បានចេញសេចក្ដីប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហ៍របស់តារាពីរដួង ដែលបានសម្ដែងរឿងភាគទូរទស្សន៍ជាមួយគ្នាគឺលោក Nam Joo Hyuk មានវ័យ ២៤ ឆ្នាំ និង តារាឯកស្រីនាង Lee Sung Kyung មានវ័យ ២៨ ឆ្នាំ ។
ដោយសារមានការគាំទ្រតាមរយៈរឿងភាគទូរទស្សន៍មានចំណងជើងថា ” Weightlifting Fairy Kim Bok Joo ” តារាឯក ពីរដួង ខាងលើទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ក្លាយជាគូស្នេហ៍ដ៏ផ្អែមល្ហែមទាំងក្នុងរឿង និងក្រៅរឿង ទើបខាងអ្នកគ្រប់គ្រងផលិតកម្ម YG ចេញសេចក្ដីប្រកាសជាសាធារណៈអំពីស្នេហាអ្នកទាំងពីរ ក្នុងគោលបំណងជុំរុញឲ្យប្រជាប្រិយភាពតារាពីរដួងនេះ ឲ្យកាន់តែមានការស្រលាញ់គាំទ្រទ្វេរដង ។
ទាំងនេះ YG Entertainment បានអះអាងថា ព័ត៌មានដែលបង្ហើបចេញទៅក្រៅរវាងទំនាក់ទំនងស្នេហ៍ Nam Joo Hyuk និង Lee Sung Kyung គឺពិតប្រាកដមែន ហើយពួកគេមានការណាត់ជួបពិសេសរយៈពេល ៥ ខែរួចមកហើយដែរ ។ គួរបញ្ជាក់ផងដែរថា នៅពេលដែលពួកគេបានថតបញ្ចប់រឿងភាគដ៏ល្បីនេះចប់ គេក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាតែម្ដង នេះជាសម្ដីអះអាងបន្ដរបស់អ្នកគ្រប់គ្រងតារានៅក្នុងផលិតកម្ម YG Entertainment ៕
មតិយោបល់