ព្រះសីហនុ: ក្មេងស្រីម្នាក់ ធ្លាក់ចូលក្នុងទឹកសមុទ្រ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចកោះព្រាប ស្ថិតក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ បានធ្លាក់ចូលក្នុងទឹកសមុទ្រ លុះរហូតដល់ម៉ោង៦៖៣០នាទីល្ងាចថ្ងៃដដែល ទើបគេរកឃើញសាកសព។ សាកសពក្មេងស្រីរងគ្រោះឈ្មោះ ឃិន ស្រីនីត មានអាយុ៨ឆ្នាំ ជាសិស្សរៀននៅសាលាសាគូរ៉ាទំនប់រលក មានឪពុកឈ្មោះ ឃិន ដារ៉ា អាយុ៣២ឆ្នាំ មុខរបរនេសាទ និងម្តាយឈ្មោះ ចិន គឹម តាវ អាយុ៤៦ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ មានមុខរបរនេសាទ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យឃើញថា កុមារីរងគ្រោះពិតជាធ្លាក់ទឹកសមុទ្រ បណ្ដាលឲ្យលង់ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សពក្មេងស្រីខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់