បរទេសៈ រូបភាពបែកធ្លាយមួយ បានបង្ហាញពីទិដ្ឋភាព នៅលើអាកាសថតដោយឧទ្ធម្ភាគចក្រមួយ របស់បណ្តាញទូរទស្សន៍ ABC 7 បានរកឃើញគ្រាប់រ៉ុកកែតមួយ នៅឯស្ថានីយទ័ពអាកាស Alameda ដែលមានចេញផ្សាយលើគេហទំព័រ YouTube ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
រ៉ុក្កែតនេះ បានបង្ហាញវត្តមាន ក្នុងនាមជាកម្មសិទ្ធិរបស់ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍអាកាសចរណ៍មួយ ដែលមិនត្រូវបានបង្ហើបឲ្យដឹង ពីឈ្មោះនោះទេ ខណៈដែលក្រុមហ៊ុននេះ មានភាពស្ទាក់ស្ទើរ ក្នុងការផ្តល់ព័ត៌មានលម្អិត អំពីសកម្មភាពរបស់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមមន្ត្រីមូលដ្ឋាននៅទីក្រុង Alameda បានឲ្យដឹងថា រ៉ុក្កែតនេះ ត្រូវបានគេហៅឈ្មោះថា Astra ដែលវាមានទំហំតូចជាងគេបំផុត ក្នុងពិភពលោក ហើយត្រូវបានរចនាឡើង ដោយអាចផ្ទុកទម្ងន់បានត្រឹមតែ ១០០ គីឡូក្រាមប៉ុណ្ណោះ៕
មតិយោបល់