អ៊ីស្រាអែលៈ យោធាអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារតាមអាកាសជាច្រើន ទៅលើទីតាំងរបស់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារ ដោយគ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
វាត្រូវបានគេចាត់ទុកថា ជាហេតុការណ៍ដ៏ធំបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំពេលដែលមានភាពតានតឹងកើនទ្បើង នៅតំបន់ឆ្នេរសមុទ្រ ដែលជាទឹកដីឡោមព័ទ្ធ ដោយប្រទេសអ៊ីស្រាអែល រយៈពេល ១២ឆ្នាំ។
ប្រភពពីយោធាអ៊ីស្រាអែល បានឲ្យដឹងថា យន្តហោះចម្បាំងខ្លួន កាលពីថ្ងៃអង្គារ បានវាយប្រហារគោលដៅជាង ៣៥ ទីតាំងរបស់ពួកហាម៉ាស និងអ៊ីស្លាមជីហាដ ដែលការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បាននិយាយថា ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន ជាអ្នកនៅពីក្រោយការវាយប្រហារ គ្រាប់រ៉ុកកែតពីតំបន់ហ្គាហ្សា ទៅតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែល៕
មតិយោបល់