ព័ត៌មានអន្តរជាតិ

២១ឆ្នាំក្រោយពេលត្រូវចាប់ជំរិត ទីបំផុតកូនប្រុសបានជួបជាមួយម្តាយវិញ

អាមេរិកៈ នៅឆ្នាំ ១៩៩៥ លោក Steve Hernandez ត្រូវឪពុកបង្កើត ឈ្មោះ Valentin ចាប់យកទៅជាមួយ ហើយឆ្លងកាត់ព្រុំដែនទៅកាន់ប្រទេសម៉ិកស៊ិក នៅពេលលោកមានអាយុ ១៨ខែ។ ក្រោយពេលឈឺចាប់ក្នុងចិត្ត២១ឆ្នាំ ទីបំផុតលោកបានជួបជាមួយម្តាយវិញ គឺអ្នកស្រី Maria Mancia តាមរយៈការធ្វើតេស្ត DNA ។

នៅពេលឪពុកឈ្មោះ Valentin ចាប់យក Steveទៅ Valentin បានយករូបថតទាំងអស់ ព្រមទាំងឯកសាទាក់ទងជាមូយ Steve។ អ្នកស្រី Maria បានសរសេរសំបុត្រទៅម្តាយមីងនៅប្រទេស El Salvador ដែលធ្លាប់មានរូបថតរបស់កូនប្រុសដើម្បីសុំរូបថត។

ប្រធានស៊ើបអង្កេតជាន់ខ្ពស់ លោក Karen Cragg បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្តីប្រពន្ធមួយគូនេះ មានបញ្ហាចំណងមេត្រីភាពនឹងគ្នា នៅពេលដែល Steve ត្រូវបានចាប់យកទៅ។ ថ្ងៃនោះ ម្តាយបានទៅធ្វើការ ពេលត្រឡប់មកវិញឃើញផ្ទះទទេ បាត់ប្តី និងកូន។
មន្ត្រីអជ្ញាធរបានស្រាវជ្រាវរកSteve ជាច្រើនឆ្នាំ។ ទីបំផុតអ្នកស្រីជឿថា Valentin ស្លាប់ ដូច្នេះគេត្រូវសល់ប្រាក់បង្គាប់ឲ្យចាប់ខ្លួន ៧៥០,០០០ដុល្លារ។ ប៉ុន្តែនៅខែ គម្ភៈ ឆ្នាំនេះ មានគេបានឲ្យការមកថា Steve បានកំពុងរស់នៅក្នុងរដ្ឋ Puebla ប្រទេសម៉ិកស៊ិក។ អ្នកស៊ើបអង្កេតជាច្រើនបានតាមដានហើយគិតថា បុរសត្រូវស៊ើប មានរូបរាងដូចជាឪពុកដែលបាត់ខ្លួន ហើយ ស្រដៀងនឹងក្មេងប្រុសបាត់ខ្លួននៅឆ្នាំ ១៩៩៥។

ពួកគេទាំងពីរបានធ្វើការជាមួយរដ្ឋាភិបាលម៉ីកស៊ិក ដើម្បីពិនិត្យគំរូ DNA ហើយ​នៅចុងខែ ឧសភានេះ ទើបបញ្ជាក់ច្បាស់ថា អ្នកទាំងពីរគឺជាម្តាយនិងកូន។
លោកCragg និយាយថា៖ “នាងមិនដែលបោះបង់កូនទេ ប៉ុន្តែជាការពិត​នាងមិនអាចចំណាំកូនប្រុសរបស់នាងបាន។ ពួកគេទាំងពីរបានជួបគ្នា​វាជាកិត្តិយសធំធេងមិនអាចពិពណ៌នាបាន របស់យើង។

បើយោងតាម ទូរទស្សន៍ KABC-TV លោក Steveគិតថាម្តាយរបស់ខ្លួន​ស្លាប់បាត់ហើយ ។ លោកបានប្រាប់នៅក្នុងស្ថានីយ៍ទូរទស្សន៍នោះថា៖ “ខ្ញុំរស់នៅដោយគ្មានម្តាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ”។
លោក Steve មានបងប្អូនបង្កើតបីនាក់ទៀតដែលមិនស្គាល់មុខគ្នា ហើយពេលនេះលោក Steve កំពុងរស់នៅអាមេរិកជាមួយម្តាយ មិនចង់ត្រឡប់ទៅម៉ិកស៊ិកវិញទេ ហើយសង្ឃឹមថា​នឹងអាចចុះឈ្មោះ​ចូលរៀនផ្នែកច្បាប់នៅអាមេរិក៕

មតិយោបល់