ភ្នំពេញៈ ក្រោយបែកធ្លាយរូបអាសអាភាសខ្លួនជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងផលិតកម្ម Phleng Record កញ្ញា វ៉ាន់ នីឡា នៅតែបន្តឈរលើជំហររឹងមាំមិនទន់ជ្រាយ ប៉ុន្តែស្រាប់តែរាត្រីយប់មិញ នាងបែរជាបញ្ចេញមតិ លែងចង់រស់នៅវិញ ព្រោះតែ Commens មាក់ងាយ។
តារាចម្រៀង កញ្ញា វ៉ាន់នីឡា កាលពីរាត្រីយប់មិញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា «ហេតុអ្វីក៏ជីវិតរបស់ខ្ញុំត្រូវជួបរឿងដ៏អាក្រក់នឹងគួរឲ្យអាម៉ាស់បែបនេះ .. ពីមួយទៅមួយថ្ងៃខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលយករឿងនេះលែងបានទៀតហើយ»។
តារាស្រីដែលជួបរឿងអាស្រូវក្នុងឆ្នាំ២០១៦នេះ បានបន្តសរសេរថា «ខ្ញុំបានឃើញរាល់ខមមេននៅតាមបណ្តាផេកផ្សេងៗ ខ្ញុំមានទឹកចិត្តតស៊ូនៅពេលដែលបងប្អូនលើកទឹកចិត្ត ខ្ញុំសប្បាយចិត្តពេលដែលបងប្អូនឃើញខ្ញុំដួលហើយនៅតែហុចដៃឲ្យនាងខ្ញុំក្រោកឈរសារឡើងវិញ»។
វ៉ាន់ នីឡា បានបន្ថែមថា «ប៉ុន្តែពេលដែលខ្ញុំឃើញនៅខមមេនមាក់ងាយម្តងៗធ្វើឲ្យខ្ញុំមានអារម្មណថាលែងចង់រស់ .. រឺទាល់តែរលាយបាត់ខ្ញុំពីលោកនេះទៅទើបរឿងដ៏កខ្វក់មួយនេះរលាយបាត់ដែរ??? ការឈឺចាប់ដ៏ធំធេងមួយនេះសូមផ្ញើជូនទៅបុរសម្នាក់នោះជាពិសេស..»។
គួរបញ្ជាក់ផងដែរថា បញ្ហាដែលបានកើតឡើង គឺបន្ទាប់ពី វ៉ាន់ នីឡា និងមិត្តប្រុសជាកូនមន្ត្រីពាក់ផ្កាយបី បែកបាក់គ្នា និងឈានដល់ការគំរាមកំហែងពីភាគីខាងប្រុស រឿងបញ្ចេញរូបថតអាក្រាតរបស់ប្អូនស្រី ទើបនាំឲ្យមានបណ្ដឹងទុកមុន ប៉ុន្តែមកទល់នឹងពេលនេះ នៅមិនទាន់ឃើញសញ្ញាណាមួយ ដែលអាចដើរទៅមុខរួចនៅឡើយទេ៕
មតិយោបល់