ឥណ្ឌូនេស៊ីៈ តាមសេចក្ដីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីថ្មីមួយ មានអនុភាពដ៏ខ្លាំងក្លាកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅកោះ Lombok របស់ឥណ្ឌូនេស៊ី បន្ទាប់ពីហេតុការណ៍នេះ បានកើតទ្បើងជាបន្តបន្ទាប់ ក្នុងប្រទេស បណ្ដាលឲ្យអគារជាច្រើនបាក់រលំ និងមនុស្សជាង ១៥០ នាក់ស្លាប់បាត់ជីវិត ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា មនុស្សជាច្រើន ត្រូវបានជម្លៀសខ្លួនចេញ ខណៈអ្នកផ្សេងបានរត់ចេញពីផ្ទះ ដោយសារពួកគេភ័យស្លន់ស្លោពីការរញ្ជួយដីនេះ រីឯមនុស្សមួយចំនួនបានរងរបួស។ (
តាមការស្ទង់ភូមិសាស្ត្ររបស់អាមេរិក (USGS) បានកត់ត្រាថា រញ្ជួយដីចុងក្រោយនេះ មានកម្រិត ៥.៩ រ៉ិចទ័រ ដែលមានអនុភាពវាយប្រហារក្នុងជម្រៅ ១០ គីឡូម៉ែត្រ៕
មតិយោបល់