អាមេរិកៈ យោធាអាមេរិក បានពិចារណាឡើងវិញនូវការផលិតអាវុធ ដោយនឹងចំណាយទឹកប្រាក់ចំនួន ២២ ពាន់លានដុល្លារ ទៅលើនាវាចម្បាំង Zumwalt ដើម្បីឲ្យវាមានសមត្ថភាព អាចបាញ់មីស៊ីល បំពាក់ជាមួយក្បាល់គ្រាប់នុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
គោលនយោបាយនេះ បានអំពាវនាវឲ្យមានការអភិវឌ្ឍមីស៊ីលធុនតូច សម្រាប់នាវាចម្បាំង SLCM ខណៈដែលអាវុធទាំងនោះ ត្រូវបានគេដឹងថា មិនចាំបាច់នោះទេ ក្នុងការដាក់បញ្ចូលទៅក្នុងអាវុធរបស់នាវាចម្បាំងមុជទឹកទ្បើយ។
យ៉ាងណាមិញពាក់ព័ន្ធនឹង ការផលិតអាវុធ សម្រាប់ការប្រើនៅលើនាវាចម្បាំង Zumwalt របស់រដ្ឋាភិបាលអាមេរិក បានទទួលរងនូវបញ្ហាបច្ចេកទេស និងការចំណាយលើសលប់ ដែលនាំឲ្យមានការលុបចោលផែននេះផងដែរ៕
មតិយោបល់