អាល្លឺម៉ង់: ប៉ូលិសបាននិយាយថា មនុស្សជាច្រើនត្រូវបានគេបាញ់ស្លាប់ក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបមួយនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦នេះ។
ការប្រតិបត្ដិធំគឺស្ថិតនៅក្រោមនីតិវិធីច្បាប់ ហើយក្រុមប៉ូលិសកំពុងប្រាប់ប្រជាជនស្នាក់នៅឯផ្ទះនិងជៀសវាងបង្កការគ្រោះថ្នាក់តាមដងផ្លូវ។ មនុស្សជាច្រើនត្រូវបានរងរបួសនៅកណ្តាលផ្សារទំនើបនេះ នៅក្នុងស្រុក Moosach នៅភាគខាងលិច ប្រទេសអាល្លឺម៉ង់។
របាយការណ៍និយាយថា មានខ្មាន់កាំភ្លើងធ្វើការវាយប្រហារនេះគឺមានច្រើននាក់ ប៉ុន្តែមិនទាន់បានដឹងចំនួនពិតប្រាកដនៅឡើយទេ។ អ្នកដើរទិញទំនិញមួយចំនួនត្រូវបានគេរាយការណ៍មកថា គឺមិនអាចចាកចេញពីអគារនេះបានទេ។ ហើយក៏មិនទាន់មានព័ត៌មានណាមកបញ្ជាក់ថាតើការវាយប្រហារនេះបណ្តាលមកពីអ្វី។
សូមបញ្ជាក់ថា កម្លាំងសន្តិសុខបានបានត្រៀមខ្លួន បន្ទាប់ពីមានជនចំណាកស្រុកវ័យជំទង់ម្នាក់បានចាក់សម្លាប់គេនិងប្រាំនាក់ទៀតរងរបួសនៅលើរថភ្លើងមួយនៅក្នុងទីក្រុង Bavaria កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះ។ អាជ្ញាធរបានព្រមានពីគ្រោះថ្នាក់នៃការវាយប្រហារនេះផងដែរ៕
មតិយោបល់