ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី វាយប្រហារដែនអាកាសនៅស៊ីរី ផ្ដាច់ជីវិតពួកសកម្មប្រយុទ្ធ IS ជាង ២០០ នាក់

ស៊ីរីៈ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះ បាននិយាយថា កងកម្លាំងអាកាសរបស់ខ្លួន បានបើកការវាយប្រហារដែនអាកាសនៅស៊ីរី ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួនជាង ២០០ នាក់ ដែលជាជួរទ័ពអាកាសដ៏ធំរបស់រដ្ឋអ៊ីស្លាម នៅតាមផ្លូវទៅកាន់ទីក្រុង Deir al-Zor ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

ប្រភពដដែរ បានឲ្យដឹងទៀតថា រដ្ឋអ៊ីស្លាមកំពុងប្រមូលផ្តុំកងកម្លាំងរបស់ពួកគេ នៅជុំវិញទីក្រុង Deir al-Zor បន្ទាប់ពីត្រូវបានកងម្លាំងរដ្ឋាភិបាលស៊ីរី និងកងទ័ពអាកាសរុស្ស៊ី វាយបណ្ដេញចេញពីភាគខាងត្បូងខេត្ត Raqqa និងភាគខាងលិចខេត្ត Homs របស់ប្រទេសស៊ីរី។

សូមជំរាបថា យន្តហោះរបស់កងកម្លាំងអាកាសរុស្ស៊ី ក៏បានបំផ្លាញឧបករណ៍យោធារបស់ពួកសកម្មប្រយុទ្ធផងដែរ​ប៉ុន្តែពាក់ព័ន្ធនឹងពេលវេលានៃការវាយប្រហារតាមអាកាសនេះ ខាងក្រសួងមិនបានបញ្ជាក់នោះទេ៕

មតិយោបល់