ជប៉ុនៈ នាវាដឹកឧទ្ធម្ភាគចក្រចម្បាំងប្រភេទថ្មីរបស់ជប៉ុន ត្រូវបានគេរៀបចំឡើងយ៉ាងសម្ងាត់ សម្រាប់ប្រតិបត្តិការហោះហើរ និងការចុះចតបញ្ឈរនៃយន្តហោះចម្បាំង F-35B។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រភពពីកងកម្លាំងស្វ័យការពាររបស់ជប៉ុន (JMSDF) កាលពីសប្ដាហ៍មុន បានឲ្យដឹងថា កិច្ចព្រមព្រៀងសម្ងាត់មួយ បានឈានដល់ដំណាក់កាល កែប្រែនាវាពិឃាតជប៉ុន អ៊ីស៊ូមុ (Izumo) ឲ្យក្លាយទៅជាម៉ូឌុលថ្មី ដែលវាអាចផ្ទុកយន្តហោះចម្បាំង F-35B ។
នាវាដឹកជញ្ជូនអ៊ីស៊ូមុ ចំនួនពីរគ្រឿង ឈ្មោះថា JS Izumo និង JS Kaga បានត្រៀមរួចជាស្រេច សម្រាប់ផ្ទុកយន្តហោះចម្បាំង F-35B បើទោះបីជប៉ុន នៅមិនទាន់បានទិញយន្តហោះចម្បាំងទាំងនោះក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ជប៉ុនម្នាក់ បានបញ្ជាក់ថា ការទិញយន្តហោះចម្បាំង F-35A ចំនួន ២៥គ្រឿង ដែលជាយានអាកាសចរាចរណ៍តាមបែបប្រពៃណី កំពុងស្ថិតនៅក្នុងការពិចារណា ខណៈដែលយន្តហោះចម្បាំង F-35B គឺពុំទាន់មានការសម្រេចថា យ៉ាងណានៅទ្បើយទេ៕
មតិយោបល់