ថៃៈ ប្រភពពីអ្នកនិយមលេងអ៊ីនធើណិតថៃម្នាក់ បានបង្ហាញនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឲ្យដឹងថា ដើមឈើយ៉ាងធំមួយដើម ដួលរលើងឬស ដែលបានសម្លាប់សត្វស្វាចំនួន ៥២ក្បាល អំទ្បុងពេលពួកវា កំពុងដេក នៅខេត្តចាន់ថាបុរី ភាគខាងកើតប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័តមានបរទេស ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។
បើតាមការឲ្យដឹងថា កត្តាដែលបង្កឲ្យសត្វស្វាទាំងនេះងាប់ គឺបណ្ដាលមកពីដើមឈើចាស់មួយ បានដួលរលើងឬស និងបោក អំទ្បុងពេលសត្វស្វាកំពុងដេក ហើយមិនអាចរត់ទៅណារួច។
ទោះជាយ៉ាងណា សម្រាប់គ្រូពេទ្យសត្វ បានបញ្ជាក់ឲ្យដឹងថា ការងាប់នៃសត្វស្វាទាំងនេះ មិនពាក់ព័ន្ធនឹងការ បាក់ដើមឈើនោះទេ តែទំនងជាត្រូវបានវាយប្រហារដោយរន្ទះបាញ់ ដែលបង្កឲ្យពួកវាងាប់។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការពីអាជ្ញាធរនៅទ្បើយទេ ជុំវិញហេតុការណ៍សោកនាដកម្មនេះ៕
មតិយោបល់