ឥណ្ឌា: មន្ត្រីប៉ូលិសផ្លូវដែក នៅថ្ងៃពុធនេះ បាននិយាយថា រថភ្លើងធ្លាក់ផ្លូវ នៅភាគខាងជើងប្រទេសឥណ្ឌា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់រងរបួស ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព នៃបណ្តាញផ្លូវរថភ្លើង ដែលមានវ័យចំណាស់នេះ។ នេះបើយោងតាមរយៈ សារព័ត៌ចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៦។
តាមក្រសួងផ្លូវដែក បានឲ្យដឹងថា រថភ្លើងបានរអិលធ្លាក់ផ្លូវ នៅក្បែរទីក្រុង Kanpur ក្នុងរដ្ឋ Uttar Pradesh អំទ្បុងពេលព្រឹកព្រលឹម។
គួរបញ្ជាក់ដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរថភ្លើងនៅឥណ្ឌា ដូចជា រថភ្លើងបុកគ្នា និងធ្លាក់ចេញពីផ្លូវជារៀងរាល់ឆ្នាំ បានបង្កឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ក្នុងហេតុការណ៍នេះ៕
មតិយោបល់