អូស្ត្រាលីៈ នាវាចម្បាំង HMAS Adelaide ដែលជានាវាដ៏ធំបំផុត នៅក្នុងកងនាវារបស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលមកកាន់ទីក្រុងមែលប៊នហើយ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
បន្ទាប់ពីវិលត្រឡប់មកពីការបំពេញការងារនៅក្រៅប្រទេស នាវាដែលមានប្រវែងដល់ទៅ ២៣០ម៉ែត្រ បានមកដល់ទីក្រុងហើយ ដើម្បីដាក់បំពេញគ្រឿងសព្វាវុធ ក៏ដូចជាសម្ភារចំបាច់ផ្សេងៗទៀត នៅចុងសប្តាហ៍នេះ មុនពេលដែលវាបន្តដំណើរ នៅតាមបណ្តោយឆ្នេរសមុទ្រអូស្ត្រាលី សម្រាប់ការហ្វឹកហាត់សមយុទ្ធ។
សូមជំរាបថា នាវាចម្បាំងនេះ អាចដឹកយានយន្តធ្វើសង្គ្រាមចំនួន១០០ គ្រឿង និងឧទ្ធម្ភាគចក្រ ១៨ គ្រឿង ព្រមទាំងកងទ័ពត្រៀមប្រយុទ្ធរហូតដល់ជាង ១.០០០នាក់ឯណ្ណោះ៕
មតិយោបល់