តួកគីៈ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយីប អឺដូហ្គេន បានប្រាប់សមភាគីអាមេរិករបស់លោក នៅក្នុងជំនួបតាមទូរស័ព្ទថា រដ្ឋាភិបាលក្រុងអានការ៉ា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគ្រប់គ្រងសន្តិសុខនៅ Manbij ជាទីប្រជុំជនមួយ ស្ថិតនៅភាគឦសានប្រទេសស៊ីរី ត្រូវបានកាន់កាប់ដោយកងកម្លាំងឃឺដ ដែលនៅទីនោះ មានយោធាអាមេរិកចំនួន ៤នាក់ បានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែក កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍មួយ ធ្វើទ្បើងដោយប្រធានាធិបតីតួកគី បាននិយាយថា លោក អឺដូហ្គេន កាលពីថ្ងៃអាទិត្យ បានប្រាប់លោក ដូណាល់ ត្រាំ ថា ការវាយប្រហារនៅក្នុងទីក្រុង Manbij គឺជាការបង្កហេតុមួយ ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ និងក្រុម Levant (ដែលគេស្គាល់ផងដែរថា ISIS) ដើម្បីបង្ហាញផលប៉ះពាល់នៃការដកកងទ័ពអាមេរិក ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម។
ក្រោយមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោក ត្រាំ បានប្រកាសកាលពីថ្ងៃទី១៩ ខែធ្នូថា អាមេរិក នឹងដកទាហានរបស់ខ្លួនចំនួន ២.០០០ នាក់ ចេញពីភាគឦសានប្រទេសស៊ីរី យ៉ាងឆាប់រហ័ស ដោយលើកទ្បើងថា យុទ្ធជន ISIL បានចុះចាញ់ហើយ។
ចាប់តាំងពីពេលនោះមក មន្ដ្រីអាមេរិក បានដើរតាមគោលនយោបាយកំណត់របស់លោក ដោយបានប្រាប់ពីលក្ខខណ្ឌថា តួកគី នឹងធានាបាននូវសុវត្ថិភាព សម្រាប់កងទ័ពឃឺដ ដែលជាសម្ព័ន្ធមិត្ត ជាមួយអាមេរិក បន្ទាប់ពីការដកនេះ៕
មតិយោបល់