ព័ត៌មានអន្តរជាតិ

ជំងឺចម្លែកសម្លាប់មនុស្សប្រាំពីរនាក់ នៅភាគកណ្តាប្រទេសតង់ហ្សានី

តង់ហ្សានីៈ រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសអាហ្វ្រិកខាងកើត លោកស្រី Ummy Mwalimu បាននិយាយកាលពីថ្ងៃអាទិត្យថា ជំងឺចម្លែកមួយ បានសម្លាប់មនុស្សប្រាំពីរនាក់ និង ១៤នាក់ទៀត ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យព្យាបាល នៅភាគកណ្តាលប្រទេសតង់ហ្សានី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

លោកស្រី Mwalimu បានឲ្យដឹងថា ជំងឺនេះបានប៉ះពាល់ដល់ស្រុក Chmela និង Kondoa នៅក្នុងតំបន់ភាគកណ្តាលនៃទីក្រុង Dodoma ដែលបានបង្កការបំផ្លាញដល់ប្រជាជននៅតំបន់នេះ។

”រដ្ឋាភិបាលបានដឹងអំពីជំងឺនេះ កាលពីថ្ងៃទី ១៣ ខែមិថុនា តាមរយៈការិយាល័យរបស់ប្រធាន ផ្នែកវេជ្ជសាស្ត្រ ក្នុងតំបន់ Dodoma” នេះបើតាមលោកស្រី បានប្រាប់ក្នុងសន្និសីទកាសែតមួយ។

លោកស្រីរដ្ឋមន្រ្តី បាននិយាយថា ជំងឺនេះបានចាប់ផ្តើមជាមួយសមាជិកប្រាំបួននាក់នៃគ្រួសារតែមួយនៅភូមិ Mwaikisabe ក្នុងស្រុក Chemba ដែលរាយការណ៍មកថា បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីការបរិភោគសាច់គោ ដែលត្រូវបានគេដឹងថា គោមួយក្បាលនោះ បានងាប់បន្ទាប់ពីជើងម្ខាងរបស់វាបានបាក់ ដោយមិនដឹងមូលហេតុ។

ទោះជាយ៉ាងណា មួយចំនួននៃមនុស្ស ដែលបានបរិភោគសាច់គោដូចគ្នា នៅមានជីវិតនៅទ្បើយទេ ហើយបានទទូចឲ្យរដ្ឋាភិបាលធ្វើការស្វាក់ស្វែង ដើម្បីពិនិត្យ និងពន្យល់អំពីបញ្ហានៃជំងឺនេះ ព្រមទាំងមូលហតុបង្ករបស់វា៕

មតិយោបល់