ហ្វីលីពីនៈ រដ្ឋាភិបាលក្រុងម៉ានីល នៅថ្ងៃពុធនេះ បានប្រកាសលុបចោលកិច្ចចរចាសន្តិភាព ជាមួយពួកឧទ្ទាមឆ្វេងនិយមនៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីប្រឹក្សាប្រធានាធិបតីហ្វីលីពីន ទទួលបន្ទុកកិច្ចការសន្តិភាព លោក Jesus Dureza បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នឹងពុំមានកិច្ចចរចារសន្តិភាពទៀតទេ ជាមួយពួកឧទ្ទាមរហូតទល់តែស្ថានភាពមានលក្ខណៈអំណោយផល សម្រាប់ការផ្លាស់ប្តូរទីតាំង របស់រដ្ឋាភិបាល»។
ដោយលោក Dureza បានបន្ថែមថា «ការធ្វើបែបនេះ ត្រូវបានអនុវត្តឡើងស្របទៅតាមសេចក្តីបង្គាប់របស់ប្រធានាធិបតី លោក Rodrigo Duterte បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ពួកទាហាន កាលពីថ្ងៃអង្គារ ដោយបានលើកទ្បើងថា លោកចង់កាត់ផ្តាច់កិច្ចចរចា ជាមួយពួកឧទ្ទាម ក្រោយការវាយប្រហាររបស់ពួកគេ ប្រឆាំងនឹងកងទ័ព និងជនស៊ីវិល ក្នុងនោះលោកក៏បានគំរាមបិទក្រុមហ៊ុនរុករករ៉ែ ដែលផ្តល់ពន្ធបដិវត្តន៍ដល់ពួកឧទ្ទាមទៀតផង។
សូមជំរាបថា នេះមិនមែនជាលើកទី១ ទេ ដែលរដ្ឋបាលលោក Duterte បានប្រកាសលុបចោលកិច្ចចរចា ជាមួយពួកឧទ្ទាម៕

មតិយោបល់