ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្យុះនៅវៀតណាម សម្លាប់ជីវិតមនុស្ស ៩០ នាក់

វៀតណាម: ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គ្រោះមហន្ដរាយធម្មជាតិ ពិសេសព្យុះបីនៅចន្លោះខែមករា និងខែសីហា នៅក្នុងប្រទេសវៀតណាម បានបណ្ដាលឲ្យមនុស្ស ៩០ នាក់ស្លាប់ និងបាត់ខ្លួន ព្រមទាំង ២២៣ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។

គ្រោះមហន្តរាយនេះ បានបំផ្លាញផ្ទះពលរដ្ឋជាង ១.៦០០ ខ្នង និង ៨១.៨០០ ខ្នងទៀតរងការខូចខាត ខណ:ដែលផ្ទៃដីដាំស្រូវ ២០០.៣០០ ហិកតា និងដំណាំ ៤៩.៧០០ ហិកតាផ្សេងទៀត ព្រមទាំងស្រះចិញ្ចឹមជលផល ១៨.៨០០ ហិកតារងការខូចខាត។

គួរបញ្ជាក់ដែរថា នៅអំទ្បុងរយ:ប្រាំបីខែដំបូងក្នុងឆ្នាំនេះ ២៤៣.៥០០ គ្រួសារដែលមានមនុស្សជាង ១ លាននាក់ បានទទួលរងពីការអត់ឃ្លានអាហារ ដែលតួលេខមានកើនឡើង ១៤ ភាគរយធៀបក្នុងរយ:ពេល ដូចគ្នា បើធៀបទៅនឹងឆ្នាំមុន៕

Storms kill 90 in Vietnam in 8 months

មតិយោបល់