ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន ថា មិនអាចធ្វើសង្គ្រាម ជាមួយចិនបាននោះទេ

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងរាល់ពេលដែលប្រជាជន ទាមទារអធិបតេយ្យភាពរបស់ប្រទេស នៅសមុទ្រចិនខាងត្បូង ដោយលោកបាននិយាយថា «លោកមិនអាចធ្វើសង្គ្រាម ជាមួយប្រទេសចិនបាននោះទេ»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។

ទីតាំងនោះជាខ្សែបន្ទាត់ដូចគ្នារវាងប្រទេសទាំងពីរ ដែលលោកបានប្រាប់នៅអំទ្បុងពេលខួបលើកទី ១២០ របស់កងទ័ពជើងទឹកខ្លួន កាលពីថ្ងៃអង្គារថា «ទោះបីជាមានការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងដ៏អង់អាច របស់ពួកនាវិក ក្នុងការការពារទឹកដីដែនដីរបស់កោះនេះក៏ដោយ ប៉ុន្តែលោក Duterte ក៏បានទទួលស្គាល់យ៉ាងជ្រាលជ្រៅ អំពីភាពទន់ខ្សោយរបស់ពួកគេចំពោះសមភាគីចិនផងដែរ។

ដោយលោកបានអះអាងបន្ថែមថា «លោកមិនអាចចូលទៅកាន់សមរភូមិ ដែលលោកមិនអាចឈ្នះបាននោះទេ»៕

មតិយោបល់